អ្នកឃ្លាំមើលសង្គមលើកឡើងថា ជនអន្តោប្រវេសន៍វៀតណាមដែលកំពុងរស់នៅលើទឹកដីរបស់កម្ពុជា យ៉ាងកកកុញនេះ គឺមិនមែនជាជនជាតិវៀតណាមដែលមកដោយសារបារាំងនោះទេ ប៉ុន្តែជនអន្តោប្រវេសន៍វៀតណាមទាំងនោះគឺមកតាមរយៈកងទ័ពឈ្លានពានរបស់វៀតណាម ។លោកបណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣ វិច្ឆិកា នេះថា ជន
អន្តោប្រវេសន៍វៀតណាម ឬវៀតណាមដែលបានមកដោយសារតែបារាំង ឬក៏មកក្នុង សម័យអាណានិគមបារាំងនោះ គឺត្រូវបានរបប លន់ ណល់ និងរបបដឹកនាំដោយ ប៉ល់ ពត ចាប់បញ្ជូន ទៅវិញក្នុងសម័យរបបអ្នកទាំងពីរអស់ទៅហើយ។ប៉ុន្តែសម្រាប់ជនជាតិវៀតណាមដែលកំពុងមានវត្តមាននៅលើទឹកដីកម្ពុជាបច្ចុប្បន្ននេះ គឺមកតាមរយៈការឈ្លានពានរបស់កងទ័ព។ប្រភពVIM