ក្រុមការងារបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមខេត្តបាត់ដំបង បានចុះជម្រុញព្រះសង្ឃនៅស្រុកថ្មគោល
និងស្រុកបវេល ឲ្យនិមន្តទៅចុះឈ្មោះបោះឆ្នោតឲ្យបានទាន់ពេលវេលាស្របពេលដែលកាលបរិច្ឆេទនៃការចុះឈ្មោះ
បោះឆ្នោត នៅសល់ត្រឹមតែ ២៦ ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការនៃការចុះឈ្មោះបោះឆ្នោតនឹងបិទបញ្ចប់ ។ក្នុងដំណើរនៃការចុះជម្រុញព្រះសង្ឃឲ្យនិមន្តទៅចុះឈ្មោះបោះឆ្នោតនោះ នៅតាមវត្តខ្លះព្រះគ្រូចៅអធិការ បានស្ដែង
អាការៈមិនពេញចិត្ត ហើយបានលើកឡើងជាទស្សនៈយលឃើញថា ព្រះសង្ឃមិនគួរចេះឈឺឆ្អាលរឿងនយោបាយ
នោះទេ ។ លោកបានមានថេរដីការទៀតថា រឿងនយោបាយទុកឲ្យអ្នកនយោបាយគេធ្វើចុះ ព្រះសង្ឃជាអ្នកដែល
ញាតិញោមចិញ្ចឹមសោះ ធ្វើចេះដឹងរឿងស្អីគេដែរ ។ប្រភពVIM