មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលឌឺដាក់គណ បក្សប្រជាជនថា បើគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត គណបក្សសង្រ្គោះជាតិនឹងមិនរារាំងការធ្វើបុណ្យ សពរបស់មន្រ្តីថ្នាក់ខ្ពស់របស់គណបក្សប្រជាជនទេ ។នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅថ្ងៃទី០៣ វិច្ឆិកា នេះ ព្រះអង្គម្ចាស់ បានសរសេររៀបរាប់ឌឺដងដាក់គណបក្សប្រជាជនយ៉ាងចាស់ដៃ ។ ព្រះអង្គលើកឡើងថា ក្រោយឆ្នាំ២០១៨ ប្រសិនណាបើគណបក្សសង្រ្គោះ
ជាតិបានឈ្នះឆ្នោត ហើយកាន់អំណាចរដ្ឋវិញនោះ គណបក្សនេះនឹងមិនរារាំងការធ្វើបុណ្យសពរបស់មន្រ្តីថ្នាក់ខ្ពស់ៗរបស់គណបក្សប្រជាជននោះឡើយ ទោះជាចង់ធ្វើនៅកន្លែងណា ឬក៏បូជាកន្លែងណាក៏ដោយ ។ប្រភពVIM