លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកជាថ្មីទៀត ដល់មន្ត្រីក្រោមឱវាទ ឲ្យបន្តពង្រឹងសន្តិសុខ ដែលលោកថាដើម្បីទប់ស្កាត់កុំឲ្យមានបដិវត្តន៍ព៌ណផ្តួលរំលំរដ្ឋាភិបាល ខណៈគណបក្សប្រឆាំងអះអាងថា កម្លាំងខុសច្បាប់មួយចំនួន ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យមកបង្ក្រាប សេរិភាពបញ្ចេញមតិដោយសន្តិវិធី។នៅលើទំព័រហ្វេសប៊ុក របស់នាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងពិធីមួយ នៅរាជធានីភ្នំពេញ នាថ្ងៃទី៣ខែវិច្ឆិកានេះ លោក ហ៊ុន សែន បានថ្លែងថា កងកម្លាំងគ្រប់ប្រភេទ ត្រូវការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីឲ្យបានដាច់ខាត និងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។លោក ហ៊ុន សែន ថ្លែងទៀតថា កងកម្លាំងគ្រប់ប្រភេទ ត្រូវពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការពាររាជរដ្ឋាភិបាលស្របច្បាប់ ត្រូវធានាដាច់ខាត កុំឲ្យមានបដិវត្តន៍ពណ៍កើតឡើងនៅកម្ពុជា ដែលោកថា ចលនានោះនឹងបំផ្លាញសេចក្តីសុខ និងសន្តិភាពនៅក្នុងប្រទេស ។ប្រភពVOD