ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានឯកភាពជាមួយសាលារាជធានីភ្នំពេញរួចហើយនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ថានឹងដង្ហែសពលោក ប៉ែន សុវណ្ណ ដែលកំពុងតម្កល់ទុកក្នុងវត្តនួនមណីរាម ហៅវត្តថាន់ ទៅបូជានៅវត្តនិរោធ ស្ថិតក្នុងខណ្ឌច្បារអំពៅ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ តែក្រោយមកបន្តិច ព្រះគ្រូចៅអធិការវត្តនិរោធ ក៏បានស្នើទៅគណបក្សសង្គ្រោះជាតិ ដើម្បីសុំឲ្យប្តូរទីតាំង សម្រាប់បូជាសពលោក ប៉ែន សុវណ្ណ ផ្សេងពីវត្តនិរោធ ។ នេះបើតាមការៀបរាប់របស់លោក ឃួង ស្រេង អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ។អង្គកថិនទានមួយ នឹងត្រូវដង្ហែទៅកាន់វត្តនិរោធ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដូច្នេះ បើទោះបីជា ការបូជាសព និងការដង្ហែកថិនទាន ជាប្រពៃណីបែបព្រះពុទ្ធសាសនាតែមួយក៏ពិតមែន តែពុំគួរប្រារព្ធ ក្នុងវត្តតែមួយ ហើយពេលវេលា ស្របគ្នានោះទេ។ប្រភពថ្មីៗ