អតីតអ្នកបុរីកីឡា ដែលត្រូវបានបណ្តេញចេញទៅភ្នំបាត ខេត្តកណ្តាល អះអាងថានឹងវិលត្រលប់មកកាន់ អាគារបុរីកីឡាវិញ បើសិនជាពុំមានសំណងដល់ពួកគាត់ត្រឹមត្រូវនោះ។នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ វិច្ឆិកា នេះអតីតអ្នកបុរីកីឡា ប្រមាណជាង៣០នាក់ បានឡើងមកដាក់ញ្ញាត្តិបន្ថែមទៀតនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយទាមទារផ្ទះមួយខ្នង និងប្រាក់ប្រាំពាន់ដុល្លារ តែថាបើក្នុងករណីដែលបន្តឲ្យពួកគេនៅភ្នំបាតដដែលពួកគេសុំសំណងចំនួនមួយម៉ឺនដុល្លារ។តំណាងរបស់អ្នកអតីតបុរីកីឡាអ្នកស្រី គឹម សារ៉ាន់ បានឲ្យដឹងថា សហគមន៍ខ្លួនបានដាក់ញ្ញាតិទៅកាន់ស្ថាប័នរដ្ឋជាច្រើនកន្លែងមកហើយរួមមាន រដ្ឋសភាជាតិ ក្រសួងដែនដី ខុទ្ធការល័យនាយករដ្ឋមន្ត្រី និងសាលារាជធានីជាដើម តែរហូតមកដល់ពេលនេះគឺមិនទាន់មានការឆ្លើយតបនៅឡើយទេ។ប្រភពVOD