ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា នេះបើកសវនាការសំណុំរឿងលោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ករណីប្រព្រឹត្តអំពើពុករលួយទឹកប្រាក់ជាង៧លានដុល្លារអាមេរិក និងមានមាសសុទ្ធជាង១២គីឡូក្រាម ។មន្ត្រីតុលាការ បង្ហើបឲ្យដឹងថា សវនាការនេះដឹកនាំដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ។លោក ស៊ុត ឌីណា ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ចំនួន២បទល្មើស គឺ បទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និង បទរំលោភអំណាច តាមមាត្រា៣៥ច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ ។ប្រភពbayontv