ត្រឡប់ក្រោយ

លោក កឹម សុខា មិន​ប្រកាស​គាំទ្រ​បេក្ខជន​ណាមួយ តែ​គាំទ្រ​លទ្ធផល​បោះឆ្នោត​នៅខាងមុខ​

 

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ចេញ​ទស្សនៈ​ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃទី ០៨ ខែវិច្ឆិកា ខាងមុខនេះ​។ លោក កឹម សុខា មិន​បញ្ជាក់​ពី​និន្នាការ​របស់លោក ឬ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ពេញ​ចេញ​បេក្ខជន​ណាមួយ​ទេ​។ទស្សនៈ «​ជុំវិញ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក​»​។ នេះ​ជា​ប្រធានបទ​ដែល​ឯកឧត្តម កឹម សុខា អត្ថាធិប្បាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទាំង​ព្រឹក នៅ​ថ្ងៃ​សុក្រ​នេះ​។ អ្នកនយោបាយ​រូបនេះ លើកឡើងថា សម្រាប់​បុគ្គល​ម្នាក់ៗ​ផ្ទាល់ខ្លួន អាច​បង្ហាញ​ពី​ការគាំទ្រ ឬ​មិន​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​ណា​ម្នាក់ នៃ​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​។ «​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គាំទ្រ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​នាពេលខាងមុខ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​អាមេរិក​»​។ នេះ​ជាការ​បញ្ជាក់​របស់​លោក កឹម សុខា​។ប្រភពថ្មីៗ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា