ត្រឡប់ក្រោយ

សៀវភៅ​​ កែម ​ឡី ​ត្រូវ​បាន​ដាក់​តម្កល់​នៅ​បណ្ណាល័យ​ជាតិ

 

ភ្នំពេញៈ ក្រុម​អ្នក​ចងក្រង​សៀវភៅ​លោក កែម ឡី កាលពី​រសៀល​​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​យក​សៀវភៅ​ដែល​ពួកគាត់​បាន​ចងក្រង​ពី​​ស្នាដៃ​របស់​អ្នក​វិភាគ​ល្បី​ឈ្មោះ​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​រូប​នេះ​ដាក់​តម្កល់​នៅ​បណ្ណាល័យ​ជាតិ និង​តាម​បណ្ណាល័យ​សាកល​វិទ្យាល័យ​មួយ​ចំនួន​ដើម្បី​សម្រាប់​សាធារណជន​បាន​អាន និង​យល់​ដឹង​ពី​គំនិត​ទស្សនៈ​លោក​ កែម ឡី ​ដែល​បាន​លាតត្រដាង​ពី​បញ្ហា​ចាក់ស្រែះ​ជាច្រើន​ដែល​កំពុង​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​សង្គម​កម្ពុជា។

លោក ហង្ស វិទូ សមាជិក​ក្រុម​អ្នក​ចងក្រង​សៀវភៅ​លោក កែម ឡី និង​ក្រុម​ការងារ​របស់​​លោក​​បាន​យក​សៀវភៅ​របស់​លោក កែម ឡី ចំនួន​ ២០ ក្បាល ដាក់​​តម្កល់​នៅ​បណ្ណាល័យ​ជាតិ និង ១០ ​ក្បាល​ដាក់​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។ លោក​បាន​បន្ត​ថា​សាកល​វិទ្យាល័យ​ក៏​ដូចជា​បណ្ណាល័យ​ជាតិ​បាន​ទទួល​យក​សៀវភៅ​ទាំង​នោះ​ដាក់​ក្នុង​បណ្ណាល័យ​របស់​ខ្លួន។ លោក​ឲ្យ​ដឹង​ដែរ​ថា​លោក​នឹង​ចែក​សៀវភៅ​​លោក កែម ឡី ចំនួន​ ១០០០ ​ក្បាល​ដល់​បណ្ណាល័យ​ និង​សាកល​វិទ្យាល័យ​មួយ​ចំនួន​ទៀត​ក្នុង​ក្រុង​ភ្នំពេញ។ប្រភពPostkhmer 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា