ត្រឡប់ក្រោយ

តុលាការ​​ច្រាន​ចោល​បណ្តឹងសារទុក្ខរបស់មេធាវីការពារក្តីឲ្យលោក កឹម សុខា​

 

តុលាការកំពូលបានច្រានចោលបណ្តឹងសារទុក្ខសំណុំរឿងពាក់ព័ន្ធនឹងការបដិសេធចូលខ្លួន ក្នុងនាមជាសាក្សី របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយថាសំណើរនោះមិនមានហេតុផលត្រឹមត្រូវ។តុលាការកំពូលនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា បានចេញដីកាប្រកាសបដិសេធសំណើរបស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ដែលស្នើសុំមោឃភាពនៃនីតិវិធីសភាស៊ើបសួរសាលាឧទ្ធរណ៍ ដោយថានឹងបន្តរក្សាសាលដីកាសភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការដដែល។ភ្លាមៗ VOD មិនអាចសុំការបំភ្លឺជុំវិញករណីនេះ ពីក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានទេនៅព្រឹកនេះ ខណៈមេធាវីទំាងនោះកំពុងជាប់សវនាការនៅសាលាឧទ្ធរណ៍លើរឿង លោក កឹម សុខា ផងដែរ។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា