ត្រឡប់ក្រោយ

មន្ត្រី​រ៉ែ​ខេត្ត​ព្រះវិហារ​២រូប​ត្រូវ​បាន​តុលាការ​​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​ប្រព្រឹត្តិ​អំពើពុករលួយ

 

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ព្រះវិហារ​២រូប ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់​ខ្លួន ជុំវិញ​ករណី​ប្រព្រឹត្ត​អំពើពុករលួយ។ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក វ៉េង ហ៊ត់ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​មន្រ្តី​ទាំង​២​នាក់​នោះ នៅ​ពន្ធនាគារ​​រាជធានី​ភ្នំពេញ (PJ) ក្រោម​បទ​ចោទ​ចំនួន​ពីរ​ករណី។អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ថា អ្នក​ទាំង​ពីរ​នេះ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ងិន ពេជ ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃ​បំបាត់​ដោយ​ទុច្ចរិត​តាម​មាត្រា ៦០១​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ។ប្រភពRFA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា