នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បី យុត្តិធម៌សង្គមព្រះអង្គ ប៊ុត ប៊ុនតិញ បានមានថេរដីការលើកឡើងថា ព្រះអង្គគ្រាន់តែមានសង្ឃឹម ថា ព្រៃឈើរបស់ខ្មែរនឹងសល់ខ្លះដោយសារការចូលរួមការពារពីព្រះសង្ឃខ្មែរ និងពលរដ្ឋខ្មែរ ។ព្រះអង្គ ប៊ុត ប៊ុនតិញ មានថេរដីការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើង៣ថ្ងៃក្រោយពីព្រះអង្គ និងក្រុមការងារបាននិមន្តចេញ
ពីល្បាតព្រៃព្រះរកាដែលស្ថិតនៅក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៦ ថ្មីៗនេះ ។ប្រភពVIM