សាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រកាសសាលក្រម សំណុំរឿងលោក ហុង សុខហួរ ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ៧ឆ្នាំ ប៉ុន្តែមិនពិន័យជាប្រាក់នោះទេ។ សូមញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ បានបើកសវនាការ ជំនុំជម្រះ ក្តីលោក ហុងសុខហួរ ព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដែលរងការចោទប្រកាន់ ពីបទក្លែងបន្លំឯកសារ សាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខ សង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ ការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុង ផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចម នាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសម គំនិតក្នុងបទល្មើសនេះ៕ ប្រភពដើមអម្ពិល