ត្រឡប់ក្រោយ

លោក សម រង្ស៊ី ប្រាប់លោក ហ៊ុន សែន ឲ្យរករឿង​ម្ចាស់​គេហទំព័រនៅសហរដ្ឋអាមេរិក ករណីក្លែង​ឯក​សារ​ព្រំដែន

មេដឹកនាំបក្សប្រឆំាងប្រាប់ទៅលោក ហ៊ុន សែន ឲ្យតវ៉ាឬរករឿងអ្នករៀបចំគេហទំព័រមួយនៅសហរដ្ឋអាមេរិក មុនចោទលោក ហុង សុខហួរ ថាក្លែងបន្លំឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ គឺធ្វើឡើងពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩។ស្របពេលតុលាការប្រកាសសាលក្រម ករណីសមាជិកព្រឹទ្ធសភាបក្សប្រឆាំងនៅថ្ងៃនេះ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ វិច្ឆិកា ២០១៦នេះមានខ្លឹមសារថា ការចោទប្រកាន់និងចាប់ខ្លួនលោក ហុង សុខហួរ ដាក់ពន្ធនាគារពាក់ព័ន្ធនឹងរឿងបង្ហោះឯកសារសន្ធិសញ្ញាកម្ពុជា-វៀតណាម នៅលើហ្វេសប៊ុករបស់លោក(សម រង្ស៊ី)កាលពីថ្ងៃ១១ សីហា ២០១៥នោះ ជារឿងអយុត្តិធម៌ ដោយលោកថាឯកសារនោះ លោក ហុង សុខហួរ បានដកស្រង់ចេញពីគេហទំព័រមួយឈ្មោះ www.worldkhmerradioonline.com (ព័ត៌មានទំព័រលម្អិត http://www.worldkhmerradioonline.com/…/03/traity-197918feb.…)ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ដែលត្រូវបានម្ចាស់គេហទំព័រនោះបង្ហោះតាំងពីថ្ងៃ១៧ មីនា ២០១៣។ប្រភព​VOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា