ត្រឡប់ក្រោយ

តុលាការកំពូល នឹងបើកសវនាការលើ មន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប ថ្ងៃ២៣ វិច្ឆិកា

 

ភ្នំពេញ៖ មន្ត្រីតុលាការកំពូលមួយរូប ថ្លែងថា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា  ឆ្នាំ២០១៦ខាងមុខ តុលាការកំពូលនឹងបើក សវនាការសំណុំរឿង មន្ត្រីសមាគមការពារសិទ្ធិមនុស្ស អាដហុក ៤រូប និងអគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប ។ សវនាការនេះដឹកនាំដោយលោកស្រី  គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។ កម្មវត្ថុនៃសវនាការនេះ គឺ បណ្តឹងសុំមោឃភាពនីតិវិធី របស់សាលាដំបូងរាជធានីភ្នំពេញ ។ មន្ត្រីអាដហុក ៤រូប និងមន្ត្រី គ.ជ.ប ជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យនិយាយការពិត ប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវ ផ្លូវភេទជាមួយលោក កឹម សុខា ។ ប្រភពដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា