ត្រឡប់ក្រោយ

សាលាឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​និង​មន្ត្រី គ.ជ.ប

 

សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) ៤​នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា តាម​ការ​សម្រេច​របស់​ចៅក្រម​​សាលាដំបូង​រាជធានី​ភ្នំពេញ។សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា បើក​សវនាការ​ករណី​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក ៤​រូប គឺ​មាន​លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោក នី សុខា និង​អ្នកស្រី លឹម មុន្នី ព្រមទាំង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត មួយ​រូប គឺ​លោក នី ចរិយា។ អ្នក​ទាំង ៥​រូប ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៦។ប្រភពRFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា