យោងតាមប្រភពសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់វិទ្យុសមឡេងព្រះសង្ឃឯករាជ្យថា ព្រះសង្ឃនៅក្រុង
សិរីសោភណ័ហាក់មានការខ្លាចរអា ចំការចុះឈ្មោះបោះឆ្នោត បន្ទាប់ពីព្រះសង្ឃបានទទួលដំណឹងថា
មន្រ្តីមន្ទីរធម្មការខេត្តចង់ស្រង់ទិន្នន័យជាក់លាក់ពីចំនួនព្រះសង្ឃដែលបានចុះ ឈ្មោះបោះឆ្នោត ហើយព្រះសង្ឃ
មួយចំនួនមិនហ៊ាននិមន្តទៅចុះឈ្មោះបោះឆ្នោតនៅឡើយទេ ។ឆ្លើយតបនឹងការលើកឡើងខាងលើនេះ លោក យិន យឿន ប្រធានមន្ទីរធម្មការខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់
វិទ្យុសំឡេងព្រះសង្ឃឯករាជ្យថា ខាងមន្ទីធម្មការខេត្តមិនមានការហាមប្រាមទេ គឺមានតែមន្ទីរព្យាយាមជំរុញឲ្យព្រះ
សង្ឃនិមន្តទៅចុះឈ្មោះបោះឆ្នោតឲ្យបានច្រើនទៅវិញទេ ពីព្រោះព្រះសង្ឃក៏មានសិទ្ធិបោះឆ្នោតដែរ។ ប្រភព VIM