ត្រឡប់ក្រោយ

លោក ឈាង វុន ច្រាន​ចោល​សេចក្ដី​សម្រេច​របស់​សហភាព​អន្តរ​សភា

 

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ហៅ​សហភាព​អន្តរ​សភា ថា​ជា​សភា​ដែល​ធ្វើ​កិច្ចការ​គ្មាន​យុត្តិធម៌ និង​មិន​សុក្រឹត​នោះ ហើយ​ថា​លោក​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​លើក​ឡើង​របស់​សហភាព​អន្តរ​សភា ដែល​ចង់​ឲ្យ​មាន​ការ​ចរចា​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នេះ។ប្រតិកម្ម​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​រូប​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​សហភាព​អន្តរ​សភា បាន​ផ្សាយ​សេចក្តី​សម្រេច​ចិត្ត​មួយ ស្នើ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ចរចា​គ្នា និង​ឲ្យ​អាជ្ញាធរ​គោរព​សិទ្ធិ​មនុស្ស។លោក ឈាង វុន បន្ត​ថា រដ្ឋសភា​របស់​កម្ពុជា សព្វថ្ងៃ កំពុង​មាន​ដំណើរ​ធម្មតា​ជា​ប្រក្រតី គ្មាន​វិបត្តិ​នយោបាយ ហើយ​ក៏​មិន​ចាំបាច់​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​ដោះស្រាយ​ករណី​រឿង​អាស្រូវ​ផ្ទាល់​របស់​ក្រុម​មេ​បក្ស​ប្រឆាំង​នោះ​ដែរ។ ប្រភពRFA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា