ត្រឡប់ក្រោយ

មន្ត្រី​បក្ស​ប្រឆាំង​ថា​ពលរដ្ឋ​ជិត​២​ម៉ឺន​នាក់​នៅ​ស្រុក​ព្រែកប្រសព្វ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត

 

អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ពលរដ្ឋ​រស់នៅ​ស្រុក​នេះ​ជិត ២​ម៉ឺន​នាក់​នៅ​មិន​ទាន់​ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ ខណៈ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​គិត​ត្រឹម​ថ្ងៃ​ទី​១៥ វិច្ឆិកា នៅ​សល់ ១៥​ថ្ងៃ​ទៀត។ពួក​គេ​អំពាវនាវ​ឲ្យ គ.ជ.ប អង្គការ​សង្គម​ស៊ីវិល និង​តំណាង​គណបក្ស​នយោបាយ​នានា បន្ត​យុទ្ធនាការ​ឃោសនា​ពី​សារប្រយោជន៍​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ជនបទ ឬ​តំបន់​ដាច់ស្រយាល​ឲ្យ​ទូលំទូលាយ ខណៈ​ការ​ផ្សព្វផ្សាយ​របស់ គ.ជ.ប កន្លង​ទៅ មិន​ទាន់​គ្រប់​ជ្រុងជ្រោយ។អ្នក​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​ធំ​រស់នៅ​ជនបទ និង​តំបន់​ដាច់ស្រយាល ប្រឈម​អស់​សិទ្ធិ​បោះឆ្នោត​ប្រសិន​បើ គ.ជ.ប និង​ស្ថាប័ន​ពាក់ព័ន្ធ មិន​អាច​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ទាន់​ពេល​ទេ។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា