ត្រឡប់ក្រោយ

គណបក្សសង្គ្រោះជាតិថាអាជ្ញាធរស្រុកមង្គលបូរីមិនឲ្យរៀបចំវេទិកាសាធារណៈ

 


តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក  ស  ចាន់ដេត  មានប្រាប់វីអូឌីនៅថ្ងៃនេះថា  លោកបានរៀបចំវេទិការសាធារណៈចំនួនពីកន្លែងនៅក្នុងស្រុកមង្គលបូរី តែវេទិការទាំងពីកន្លែងត្រូវបានអាជ្ញាធររារាំងពួកគាត់មិនឲ្យរៀបចំឡើយ ។ លោកថា អាជ្ញាធរតម្រូវឲ្យពួកគាត់សុំច្បាប់ តែលោកគណបក្សបានជូនដំណឹងទៅអាជ្ញាធរមុននឹងរៀបចំវេទិការនេះ  ។លោកថា៖”គាត់និយាយថាមានសុំច្បាប់ៗ ហើយយើងអត់មានសុំច្បាប់ព្រោះនៅក្នុងនីតិវិធី  គេឲ្យតែជូនដំណឹងតើ គេអតឲ្យសុំច្បាប់ទេ ហើយណាមួយយើងធ្វើនៅទីស្នាក់ការយើង ស្នាក់ការបក្សរបស់យើងមានស្លាក់ទាំងអស់ ហើយគេគ្រាន់តែឲ្យជូនដំណឹង តែគេថាយើងអត់សុំច្បាប់ គេនិយាយតែប៉ុណ្ណឹងថា អត់សុំច្បាប់ សំអាងគេតែប៉ុណ្ណឹង”។លោក  ស  ចាន់ដេត  បន្តថា បន្ទាប់ពីមានការរាំងពួកគាត់ក៏នាំគ្នាមកប្រជុំនៅទីស្នាក់បក្សវិញ តែត្រូវអាជ្ញាធរស្រុកមករំខាន ដោយមិនឲ្យពួកគាត់ប្រជុំឡើយ។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា