សាលាឧទ្ធរណ៍បានបដិសេធសំណើរសុំនៅក្រៅឃុំ របស់លោកស្រី ទេព វន្នី សកម្មជនបឹកកក់។ ការសម្រេចនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ខណៈមេធាវីការពារក្តីរបស់លោកស្រី ទេព វន្នី មិនមានវត្តមាននៅក្នុងបន្ទប់សវនាការនោះឡើយ។លោក ស្រី ទេព វន្នី បានស្រែកប្រាប់អ្នកកាសែត បន្ទាប់ពីចេញពីបន្ទប់សវនាការ ថា លោកស្រី ចូលរួមសវនាការតែម្នាក់ឯង និងដោយតក់ក្រហល់ ព្រោះតុលាការមិនបានជូនដំណឹងទៅមេធាវីរបស់ខ្លួន។
លោកស្រីទេព វន្នី បញ្ជាក់ថាមូលហេតុដែល ឧទ្ធរណ៍មិនអនុញ្ញាតឲ្យលោកស្រីនៅក្រៅឃុំ ពីព្រោះសាលាឧទ្ធរណ៍ ភ័យខ្លាច ពេលលោកស្រី នៅក្រៅឃុំ អាចបង្កចលាចល ឬមានអំពើហិង្សាណាមួយក្នុងសង្គម។ ប៉ុន្តែ ហេតុផលនេះគ្រាន់តែជាលេសរបស់តុលាការប៉ុណ្ណោះ តាមពិតរឿងនេះគឺជារឿងនយោបាយ។ នេះជាការលើកឡើងរបស់ សកម្មជនបឹងកក់រូបនេះ។ប្រភពថ្មីៗ