ត្រឡប់ក្រោយ

លោក កឹម សុខា មានបំណងចូលប្រជុំសភា អនុម័តសេចក្តីព្រាងច្បាប់ ថវិកាជាតិ

 

អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ  លោក យ៉ែម បុញ្ញឬទ្ធិ បានថ្លែងថា    លោក  កឹម សុខាប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ដែលស្នាក់ នៅក្នុងស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ អស់រយៈពេលកន្លះឆ្នាំមកនេះ បានប្រកាសថា ឯកឧត្តមមានបំណងចូលប្រជុំ ពេញអង្គសភា ជាមួយសមាជិកសភា គណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខ ។   លោក យ៉ែម បុញ្ញឬទ្ធិ បានឲ្យដឹង តាមរយៈប្រព័ន្ធទូរស័ព្ទ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ថា នៅថ្ងៃទី១៨វិច្ឆិកា  គណៈកម្មាធិការអចិន្ត្រៃយ៍សភា នឹងបើកកិច្ចប្រជុំក្រោម អធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងថវិកា ឆ្នាំ២០១៧ និងការទូទាត់ថវិការដ្ឋ ឆ្នាំ២០១៥ និង ច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលធាតុអាកាស ដើម្បីសម្រេចដាក់ចូល ក្នុងរបៀបវារៈ ប្រជុំសភាពេញអង្គ នៅពេលខាងមុខ ។ប្រភពដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា