ត្រឡប់ក្រោយ

តុលាការ សម្រេចផ្តន្ទាទោស អ្នកស្រី ថាក់ ឡានី ដាក់ពន្ធនាគារ ១៨ខែ ពិន័យប្រាក់ ៨លានរៀល

 

 ភ្នំពេញ៖ចៅក្រមសាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី ថាវរៈ​ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ បានប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ អ្នក​ស្រី​ ថាក់​ ឡានី​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម​ រង្ស៊ី​ ដាក់​ពន្ធនាគារ​១ឆ្នាំ ​៦ខែ​ និង​ពិន័យ​៨លាន​រៀល​ ព្រម​ទាំង​សងសំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​ចំនួន​១០០រៀល​។ ក្រោយពេលប្រកាសសាលក្រម លោក អ៊ី ថាវរៈ ក៏បានសម្រេច ​បង្គាប់​ឲ្យសមត្ថកិច្ចមន្រ្តីនគរបាលយុត្តិធម៌ តាម​ចាប់​ខ្លួន​អ្នកស្រី ថាក់​ ឡានី​ មកអនុវត្តទោសក្នុងពន្ធនាគារផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទីសវនាការ កាលពីថ្ងៃទី២ ខែវិច្ឆិកា ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ តម្កល់​បទចោទ​ប្រកាន់​លើ​អ្នកស្រី​ ថាក់​ ឡានី​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី​ ទុក​ជា​បាន​ការ​ដដែល​ និង​ ស្នើ​តុលាការ​ផ្តន្ទា​ទោស​ជនជាប់ចោទ​តាម​ច្បាប់។ប្រភពដើមអម្ពិល

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា