ត្រឡប់ក្រោយ

ព្រះសង្ឃ ប៊ុត ប៊ុនតិញ មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ករណី​បណ្ដឹង​លោក ម៉ម សុណង់ដូ

 

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អតីត​ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​និមន្ត​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ករណី​បណ្ដឹង​របស់​លោក ម៉ម សុណង់ដូ ទេ។ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សុណង់ដូ ប្តឹង​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពី​បទ​បរិហារកេរ្តិ៍​ដែល​លោក​ចោទ​ថា ព្រះអង្គ ប៊ុត ប៊ុនតិញ និយាយ​មូល​បង្កាច់​លោក​ថា ការ​បង្កើត​គណបក្ស​ថ្មី​នេះ ដើម្បី​ផ្ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ឲ្យ​តំណែង​តំណាងរាស្ត្រ​ដល់​លោក និង​ភរិយា។ លោក​ថា សម្ដី​នេះ​ប៉ះពាល់​ដល់​កិត្តិយស​លោក​គណបក្ស​លោក និង​អ្នក​គាំទ្រ​លោក។ប្រភព ​RFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា