គណបក្សសង្រ្គោះជាតិគ្រោងធ្វើយុទ្ធនាការទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយជំរុញឲ្យប្រជាពលរដ្ឋបានទៅចុះឈ្មោះឆ្នោតគ្រប់គ្នា ដែលតាមគម្រោងយុទ្ធនាការនេះ នឹងធ្វើនៅសប្តាហ៍ចុងក្រោយមុនការបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតនៅចុងខែវិច្ឆិកានេះ។អ្នកនាំពាក្យបក្សប្រឆាំងលោក យឹម សុវណ្ណបានប្រាប់វីអូឌីនៅថ្ងៃនេះថា ថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិនៅតាមបណ្តាខេត្តនីមួយៗនឹងដឹកនាំសមាជិករបស់ខ្លួនធ្វើយុទ្ធនាការនេះ នៅសប្តាហ៍ចុងក្រោយនៃការចុះឈ្មោះបោះឆ្នោត ដោយធ្វើការចែកចាយខិតប័ណ្ណទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត និងប្រើប្រាស់ឧបករណ៍បំពងសំឡេងតាមម៉ូតូ រឺម៉ក ដើរទៅតាមនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ និងនៅតាមទីប្រជុំជនក្នុងរយៈពេលមួយសប្តាហ៍។ប្រភពVOD