ចំនួនប្រជាពលរដ្ឋដែលបានធ្វើចំណាកស្រុកទៅក្រៅប្រទេស កំពុងធ្វើឲ្យប៉ះពាល់ដល់តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោត។ គ.ជ.ប ចាត់ទុកថា វាជាបញ្ហាប្រឈមធំជាងគេ ក្នុងចំណោមបញ្ហានានាដែល គ.ជ.ប ជួបប្រទះ ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោត។ គិតរហូតមកទល់ពេលនេះ នៅសល់ប្រជាពលរដ្ឋជាង២លាននាក់ទៀត ដែលនៅមិនទាន់ទៅចុះឈ្មោះបោះឆ្នោត។ អ្នកដែលនៅសល់ភាគច្រើន ជាជនចំណាកស្រុកទៅក្រៅប្រទេស។ នេះជាការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ដែលអះអាងថា ពលរដ្ឋចំណាកស្រុកទៅក្រៅប្រទេស មានជិត២លាននាក់។ចំនួនប្រជាពលរដ្ឋចំណាកស្រុកទៅក្រៅប្រទេសទាំងនោះ កំពុងធ្វើឲ្យប៉ះពាល់ដល់តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោត ដែលគ.ជ.ប ចាត់ទុកថាវាជាបញ្ហាប្រឈមធំជាងគេ ក្នុងចំណោមបញ្ហានានាដែល គ.ជ.ប ជួបប្រទះ ក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោត។ ប្រភពថ្មីៗ