ត្រឡប់ក្រោយ

មន្ត្រី​បក្ស​ប្រឆាំង​ថា​ពេលវេលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​មិន​គ្រប់គ្រាន់

 

មាជិក​សភា​មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ នឹង​ចូលរួម​ប្រជុំ​សភា​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដើម្បី​ពិភាក្សា​ដេញដោល​លើ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ​២០១៧។ ទោះ​យ៉ាង​ណា គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល ថា​ការ​ពិគ្រោះ​យោបល់​លើ​របៀបវារៈ​ដ៏​សំខាន់​នេះ ហាក់​ដូចជា​មាន​ពេលវេលា​ខ្លី​ពេក។មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​អះអាង​ថា សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទាំងអស់ នឹង​ចូលរួម​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ក៏ប៉ុន្តែ​សម្រាប់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​មិន​ទាន់​ច្បាស់​ថា​នឹង​ចូលរួម ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា