រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេងបានធ្វើការឆ្លើយបំភ្លឺចំពោះករណីលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
ចំនួន៨ រូបដែលបានសរសេរថា គណបក្សសង្គ្រោះជាតិស្នើសុំអោយលុបបំបាត់កងកម្លាំងសន្តិសុខខុសច្បាប់ដែលអាជ្ញា
ធររាជធានីភ្នំពេញប្រើដើម្បីធ្វើការបង្ក្រាបលើការជួបជុំការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី។លិខិតដែលបានចេញនូវថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះដែលជាឆ្លើយតបរបស់លោក ស ខេង បានឱ្យដឹង
ថា ក្រោមការដឹងនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខឿនសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ
ភាពសង្គម ត្រូវបានពង្រឹងនិងវិវត្តល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំបានបង្កនូវ បុព្វបទបង្រើដល់សង្គមជាតិ ការអភិវឌ្ឍន៍
គ្រប់វិស័យ បទល្មើសគ្រប់ប្រភេទត្រូវបានកាត់បន្ថយរបៀបរៀបរយសង្គមរីកចម្រើន ជោគជ័យដ៏ធំធេងនេះ មកពីចំណាត់ការប្រកបដោយទទួលខុសត្រូវខ្ពស់របស់ក្រសួងសមត្ថកិច្ចដែលបានសការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរដែលមានពាក់ព័ន្ធនានា ក៏ប៉ុន្តែមិនអាចកាត់ផ្តាច់បានពីការចូលរួមដ៏មានតម្លៃរបស់ប្រជាពលរដ្ឋខ្មែរបានឡើយ។ប្រភពVIM