តុលាការសាលាកំពូលនឹងបើកសវនាការលើមន្រ្តីទាំង៤រូបរបស់សមាគមអាដហុក និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំ
ការបោះ ឆ្នោត១រូបផងនៅថ្ងៃទី២៣ ស្អែកនេះជាថ្មីម្ដងទៀតនៅវេលាម៉ោង៨:០០នាទីព្រឹកក្នុងសុំណុំរឿងសូកប៉ាន់សាក្សីលើកញ្ញា ខុមចាន់តារាទី ហៅស្រីមុំ ។សូមបញ្ជាក់ថា បុគ្គលិកសមាគមអាដហុកចំនួន៤រូប ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជ
ធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ក្រោយពីលោក
គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ គឺ ១-លោក នី សុខា
ប្រធានផ្នែកស៊ើបអង្កេត ២-លោកណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេត ៣-លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើប
អង្កេត និង៤-លោកស្រី លឹម មុន្នីមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ ពីបទសូកប៉ាន់សាក្សី យោងតាមមាត្រា៥៤៨ នៃក្រមព្រហ្ម
ទណ្ឌកម្ពុជា ។ប្រភពVIM