ត្រឡប់ក្រោយ

លោក កឹម សុខា ផ្តល់​អនុសាសន៍​៤​ចំណុច ដើម្បី​ប្រសិទ្ធភាព​ថវិកាជាតិ​ឆ្នាំ​២០១៧

 

រដ្ឋសភា បានអនុម័ត​ច្បា​ប់ថ​វិកាជាតិ​ឆ្នាំ​២០១៧ នៅ​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ​។ លោក កឹម សុខា ក៏បានផ្តល់​អនុសាសន៍​ចំនួន​៤​ចំណុច ទៅដល់​រដ្ឋាភិបាល ដើម្បី​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​នៃ​កា​ប្រើប្រាស់​ថវិកាជាតិ​ឆ្នាំ​២០១៧ ដែល​ទើបតែ​អនុម័ត​នេះ​។​លោក​កឹម សុខា  បានផ្តល់​អនុសាសន៍​ចំនួន​៤​ចំណុច ទៅដល់​រដ្ឋាភិបាល ដើម្បី​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​នៃ​កា​ប្រើប្រាស់​ថវិកាជាតិ​ឆ្នាំ​២០១៧ ។ អនុសាសន៍​ជិត​៣​ទំព័រ ដែល​មិនបាន​ចុះ​កាលបរិច្ឆេទ​នេះ ត្រូវបាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោក កឹម សុខា ក្រោយ​រដ្ឋសភា​បានអនុម័ត​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៧ ដោយ​មានតែ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​លើកដៃ​នោះ​។​អនុសាសន៍​ចំនួន​៤​ចំណុច​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន​៖ ១. តម្លាភាព និង​គណនេយ្យភាព ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់ ២. ការគ្រប់គ្រង​បំណុល ៣. ការបែងចែក​ថវិកាជាតិ និង​ទី​៤  ការគ្រប់គ្រង​ចំណូល​ជាតិ​។ ប្រភពថ្មីៗ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា