ត្រឡប់ក្រោយ

គណ​ប​​ក្ស​ប្រឆាំ​ង​មិន​លើ​ក​ដៃ​អ​នុ​ម័​តសេ​​ច​ក្ដី​ព្រា​ង​ច្បា​ប់​ស្ដី​ពី​ហិ​​រ​ញ្ញ​វ​ត្ថុ​ឆ្នាំ២​០​១​​៧​ ​ជា​មួយ​គ​ណ​ប​ក្សកា​ន់​អំ​ណា​ច​ ​​ព្រោះ​រ​ដ្ឋាភិ​បា​ល​ចា​យ​វា​យ​ថ​វិ​កា​ជា​តិ​មិ​ន​ត្រឹ​ម​ត្រូ​វ ​​

 

គណបក្សប្រឆាំងមិនបានលើកដៃយល់ព្រមអនុម័តទៅនឹងសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០១៧ ជាមួយនឹងសមា
ជិកសភា មកពីគណបក្សកាន់អំណាចនោះទេ ដោយសំអាងថា ការចាយវាយថវិកាជាតិរាប់លានដុល្លាររបស់រដ្ឋាភិបាល
គឺមិនទាន់ត្រឹមត្រូវ ហើយក៏មិនសុក្រឹតថែមទៀត ។តំណាងរាស្រ្តមកពីសម្លេងភាគតិចនៅរដ្ឋសភាជាតិលោក ស៊ុន ឆ័យ បានថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយបញ្ចប់កិច្ចប្រជុំនៅរដ្ឋ សភាជាតិកាលពីថ្ងៃទី២២ វិច្ឆិកា ម្សិលមិញនេះថា ពួកលោកមិនទាន់អាចជឿជាក់បាននោះទេទៅលើការប្រមូលពន្ធ ឬក៏ការប្រមូ លចំណូលដែលតិចជាង១ពាន់លានដុល្លារ ដោយមានការបាត់បង់។ លោកកបន្តថា រដ្ឋាភិបាល
ក៏មិនបានធ្វើការចាយវាយថវិកាជាតិទាំងនេះឱ្យបានត្រឹមត្រូវទៀតសោត ទើបសមាជិកគណបក្សសង្រ្គោះជាតិដែលមាន
សម្លេងភាគតិចនៅរដ្ឋសភាជាតិសម្រេចមិនលើកដៃយល់ព្រមអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០១៧ តែ
ម្ដង ។ប្រភពVIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា