ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី នៅតែបន្តធ្វើការវាយប្រហារហៅតុលាការនៅកម្ពុជាថា ជាតុលាការអាយ៉ងដែល ចាំតែទទួលបញ្ជាចោទប្រកាន់ពីអ្នកដឹកនាំនយោបាយតែប៉ុណ្ណោះ ខណៈរូបលោកខ្លួនឯងផ្ទាល់ក៏កំពុងត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណី មានទាំងនាំខ្លួន និងពិន័យជាប្រាក់ ។នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នៅថ្ងៃទី២៤ វិច្ឆិកា នេះ លោកបានលើកឡើងថា បន្ទាប់ពីតុលាការអាយ៉ង
នៅទីក្រុងភ្នំពេញបានកាត់ទោសលោកសមាជិកព្រឹទ្ធសភា ហុង សុខហួរ កាលពីថ្ងៃ ៧ វិច្ឆិកា ២០១៦ ឲ្យជាប់ពន្ធនាគារ
៧ ឆ្នាំ ពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរ
ធ្ងន់ធ្ងរដល់សន្តិសុខសង្គម (គួរឲ្យអស់សំណើច!) តុលាការដដែលនេះ ក៏បានធ្វើការចោទប្រកាន់មកលើពួកលោកទាំង
៣ នាក់ផ្សេងទៀតមានលោកផ្ទាល់ លោក អ៊ឹង ជុងលាង និងលោក សម្បត្តិ សត្យា ពីបទសមគំនិតក្នុងអ្វីដែលគេចាត់ទុក
ថា ជាបទល្មើស ទាំង ៣ មុខខាងលើនេះ។ប្រភពVIM