ត្រឡប់ក្រោយ

បក្ស​​ប្រឆាំង​​ស្ដាយ​ដែល​ពលករ​​ចំណាក​ស្រុក​​បាត់​ឱកាស​​​​បោះ​ឆ្នោត​

 

ក្នុងការខ្នះខ្នែងចុងក្រោយរបស់ខ្លួនសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោត ដែលពេលកំណត់ត្រូវផុតនៅត្រឹមថ្ងៃអង្គារ គណបក្សសង្គ្រោះជាតិកំពុងសោកស្ដាយចំពោះការគ្មានសិទ្ធិបោះឆ្នោតរបស់ពលករដែលរស់នៅក្រៅប្រទេស ដោយនិយាយថា ការគាំទ្ររបស់ពួកគេនឹងមានឥទ្ធិពលសម្រាប់បក្សប្រឆាំង។គណបក្សនេះបានបន្ទោសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ថាមិនបានធ្វើការខិតខំណាមួយដើម្បីបង្កលក្ខណៈងាយស្រួលជាងនេះដល់ពលរដ្ឋខ្មែរដែលធ្វើការនៅក្រៅប្រទេសក្នុងការទទួលបានសិទ្ធិបោះឆ្នោតទេ ហើយតំណាងរាស្ត្រជាន់ខ្ពស់ម្នាក់ក៏បានស្ដាយក្រោយដែរដែលគណបក្សសង្គ្រោះជាតិមិនបានជំរុញឱ្យខ្លាំងជាងនេះដើម្បីបានបែបនេះអំឡុងពេលចរចទាក់ទិននឹងច្បាប់បោះឆ្នោតថ្មីនេះ។លោកស្រី មូរ សុខហួរ ប្រធានគណៈកម្មការកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិបាននិយាយក្នុងអុីម៉េលនៅក្នុងសប្ដាហ៍នេះថា “គ.ជ.ប. និយាយឲ្យចំទៅ មិនបានព្យាយាមឱ្យមានការបត់បែនតាមកាលៈទេសៈទេ។ ពួកគេចេះតែយោងទៅតាមច្បាប់បោះឆ្នោត ប៉ុន្តែនីតិវិធីអាចបត់បែនច្រើន  និងធ្វើការជុំវិញច្បាប់នេះ។ ពួកគេបានធ្វើសម្រាប់យោធា ដែលមានទីតាំងនៅក្រៅស្រុកកំណើតរបស់ខ្លួន”។ប្រភពTha Cambodia daily

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា