ត្រឡប់ក្រោយ

បក្ស​ប្រឆាំង​នឹង​យក​សំណើ​មួយ​ចំនួន​ពាក់ព័ន្ធ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​ពិភាក្សា​ជាមួយ​គ.ជ.ប

 

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​លើក​យក​សំណើ​សុំ​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត និង​បញ្ហា​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជាច្រើន​មិន​ទាន់​បាន​ចុះ​ឈ្មោះ ទៅ​ជជែក​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា។ការ​ស្នើ​ឲ្យ​មាន​ការ​ជួប​ជជែក​ពិភាក្សា​នេះ គឺ​ស្រប​ពេល​ដែល​កាលបរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ឆ្លើយតប​នឹង​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​ជូន​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ចុះ​ថ្ងៃ​ទី​២៣ វិច្ឆិកា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ពិភាក្សា​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា។អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​អាស៊ីសេរី ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ វិច្ឆិកា ថា ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ស្នើ​ឲ្យ គ.ជ.ប ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​តាម​ឃុំ-សង្កាត់​មួយ​ចំនួន និង​បញ្ហា​មួយ​ចំនួន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រទះ។ប្រភពRFA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា