ត្រឡប់ក្រោយ

លោក កឹម សុខា៖​ បើមិនអាចសម្រួល ឲ្យពលរដ្ឋខ្មែររាប់លាននាក់ ចុះឈ្មោះបោះឆ្នោតបាន មិនអាចវាយតម្លៃល្អប្រសើរទេ

 

ភ្នំពេញ៖ ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានលើកឡើងថា  ប្រសិន បើមិនអាចសម្រួល ឲ្យប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ ទៅចុះឈ្មោះបោះឆ្នោតបានទេនោះ ការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី មិនអាចវាយតម្លៃថា ល្អឬប្រសើរបានឡើយ។ លោក មិនអាចវាយតម្លៃល្អប្រសើរទេ -  កឹម សុខា បានសរសេរ លើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ថា «បើមិនអាចជួយសម្រួល ឲ្យប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ ដែលមានសិទ្ធិបោះឆ្នោតហើយ មិនទាន់បានចុះឈ្មោះបោះឆ្នោត អាចចុះឈ្មោះបោះឆ្នោតបាននោះទេ ខ្ញុំយល់ឃើញថា ការរៀបចំចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីនេះ យើងមិនអាចវាយតម្លៃថា ល្អប្រសើរ ឬ ជោគជ័យឡើយ។ ហេតុដូច្នេះហើយ ខ្ញុំសូមឲ្យភាគីពាក់ព័ន្ធទាំងឡាយ ពិចារណាឡើងវិញ ចំពោះដំណើរការ នៃការចុះឈ្មោះបោះឆ្នោតនេះ»។ប្រភពដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា