ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បើកសវនាការសំណុំរឿង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជំនួយការ ២នាក់ទៀត ករណីសមគំនិតក្លែងសន្ធិសញ្ញា ផែនទីព្រំដែនកម្ពុជា-វៀតណាម ប៉ុន្តែអ្នកទាំង ៣នាក់ កំពុងនៅក្រៅប្រទេស ។ មន្ត្រីពន្ធនាគារព្រៃស បានបញ្ជាក់ថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ៧ឆ្នាំរួចមកហើយ ត្រូវបានបញ្ជូនមកតុលាការ ដើម្បីផ្តល់ចម្លើយក្នុងនាមជាសាក្សី ។ ប្រភពដើមអម្ពិល