ត្រឡប់ក្រោយ

CNRP លើកសំណើ៣ចំណុច ជជែកជាមួយ គ.ជ.ប ករណីពលរដ្ឋមិនទាន់ ចុះឈ្មោះបោះឆ្នោត

 

ភ្នំពេញ ៖ ក្រុមតំណាងគណបក្សសង្គ្រោះជាតិ (CNRP) បានលើកសំណើចំនួន៣ចំណុច ទៅកាន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីជជែកពិភាក្សាគ្នា ពាក់ព័ន្ធទៅនឹងប្រជា ពលរដ្ឋមិនទាន់បានចុះឈ្មោះបោះឆ្នោត។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ រវាង CNRP និង គ.ជ.ប  លោក យឹម សុវណ្ណ តំណាងរាស្រ្ត និងជាអ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ ដែលបាន ចូលជួបពិភាក្សាបានឲ្យដឹងថា ក្នុងជំនួបបានផ្តោតលើការចុះឈ្មោះបោះឆ្នោត ពិសេសពលរដ្ឋដែលមិន ទាន់បានចុះឈ្មោះបោះឆ្នោត ។ លោកថា «យើងពិភាក្សារឿងពលរដ្ឋ មិនទៅចុះឈ្មោះឆ្នោតជាង២លាននាក់ ក្នុងនោះមាន១លាន ១សែននាក់ ធ្វើចំណាក់ស្រុក មិនបានចុះឈ្មោះនោះឆ្នោត ហើយជាង១លាននាក់ទៀតមិន បាន ទទួលបានព័ត៌មាននឹងខ្វះឯកសារមានការលំបាកក្នុងការចុះឈ្មោះ»។ប្រភពដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា