ត្រឡប់ក្រោយ

លោក អេង ឆៃអ៊ាង ថាគ្មានយន្តហោះដឹកលោក សម រង្ស៊ី មកកម្ពុជាទេ

 

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិឲ្យដឹងថា មិនមានយន្តហោះណា ដឹកលោក សម រង្ស៊ី វិលមកប្រទេសកម្ពុជាទេ ទោះបីជាម្ដាយក្មេកលោកទទួលមរណភាពក៏ដោយ ខណៈស្ថានការណ៍នយោបាយនៅតែតានតឹង។តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា លោក សម រង្ស៊ី គ្រាន់តែមានគម្រោងចង់មក ដើម្បីគោរពវិញ្ញាណក្ខន្ធម្ដាយក្មេករបស់លោក ប៉ុន្តែដោយសារស្ថានការនយោបាយនៅមិនទាន់ធូរស្រាល ទើបលោកមិនអាចវិលមកកម្ពុជាក្នុងពេលនេះ។ លោកថា ប្រសិនបើលោក សម រង្ស៊ី វិលមក អាចមានបញ្ហាប្រឈមគ្នារវាងសមត្ថកិច្ចនៅតាមព្រំដែន។ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា