ត្រឡប់ក្រោយ

ចៅ​សង្កាត់​ចំនួន​៤​ក្នុង​ខេត្ត​ប៉ៃលិន​រង​ការ​ចោទ​ថា​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត

 

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន ចោទ​ប្រកាន់​ចៅ​សង្កាត់​ចំនួន​៤ នៅ​ក្នុង​ខេត្ត​នេះ ថា​មាន​ចេតនា​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ប្រមាណ​ជាង ១​ពាន់​នាក់ មិន​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ដោយសារ​អាជ្ញាធរ​មិន​ធ្វើ​លិខិត​បញ្ជាក់​លំនៅឋាន​ជូន​ពួក​គាត់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា ប្រសិន​បើ​ករណី​នេះ​កើត​មាន​ពិត​មែន គឺ​អាជ្ញាធរ​អនុវត្ត​តួនាទី​ខុស​ច្បាប់​បោះឆ្នោត​ធ្ងន់ធ្ងរ។ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ដែល​ពុំ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​ទាន់​ពេលវេលា​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..)។ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​អូរតាវ៉ៅ ក្រុង​ប៉ៃលិន លោកស្រី រិន រ៉េន ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ គឺ​លោកស្រី​ពុំ​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​នៅ​ឡើយ​ទេ។ មូលហេតុ​ដែល​អ្នក​ចុះ​ឈ្មោះ​ឲ្យ​លោកស្រី​ធ្វើ​លិខិត​បញ្ជាក់​ពី​សាលា​សង្កាត់ ពីព្រោះ​ការិយាល័យ​ដែល​នៅ​ជិត​ផ្ទះ​មាន​ទីលំនៅ​ក្នុង​សង្កាត់​តែ​មួយ ប៉ុន្តែ​ភូមិ​ខុស​គ្នា ទើប​មិន​អាច​ចុះ​ឈ្មោះ​បាន៖ «ខ្ញុំ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត មេ​ឃុំ​គាត់​ថា​អស់​ក្រដាស​ហើយ ចាំ​មើល​ពីរ​ទៅ​បី​ថ្ងៃ​ទៀតហើយ​គាត់​ក៏​សុំ​លេខ​ខ្ញុំ​ទុក​ទាក់ទង​ពេល​ក្រោយ។ ខ្ញុំ​ធ្លាប់​កាល​ពីពេល​មុន ខ្ញុំ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត គេ​អត់​មាន​សួរ​រក​អី​ទេ គឺ​ទៅ​ដឹង​តែ​បាន​ចុះ​ឈ្មោះ​ហើយ»។ប្រភពRFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា