សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈលោកបណ្ឌិត សុខ ទូច បានលើកឡើងថា លោកគាំទ្រចំពោះគម្រោងការ
របស់រដ្ឋា ភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមដែលបានសរសេរលិខិតរួមគ្នាស្នើទៅបារាំងសុំអ្នកជំនាញការមកជួយ
ផ្ទេរផែនទីពីខ្នាត១ លើ១រយពាន់មកជា១លើ៥០ពាន់វិញ ។លោកបណ្ឌិត សុខ ទូច បានអះអាងថា នេះមិនមែនជាការផ្លាស់ប្ដូរផែនទីនោះទេ ប៉ុន្តែនេះគឺគ្រាន់តែជាការទម្លាក់ផែនទី
ខ្នាត១លើ១០០ ពាន់មក១លើ៥០ពាន់វិញប៉ុណ្ណោះ ។ លោក សុខ ទូច បានអំពាវនាវអោយអ្នកនយោបាយ និងពលរដ្ឋ
ខ្មែរឈរ លើគោលនយោបាយការពារផលប្រយោជន៍របស់ជាតិជាងជាងយកបញ្ហានយោបាយមកពាក់ព័ន្ធក្នុងរឿងនេះ។លោកបន្តថា បើសិនជាគម្រោងរបស់រដ្ឋាភិបាលកម្ពុជា និងវៀតណាមធ្វើបានសម្រេចមែនគឺជារឿងប្រសើរ សំខាន់អ្នកនយោបាយគ្រប់រូបត្រូវ ឈរលើផលប្រយោជន៍របស់ជាតិ ។ប្រភពVIM