ត្រឡប់ក្រោយ

ព្រះ​ស​ង្ឃហា​ក់​មា​ន​ភា​ព​ស​ក​​ម្ម​ក្នុង​​អំ​ឡុង​ពេ​លចុ​ង​​ក្រោ​យ​នៃ​កា​រ​ចុះ​ឈ្មោះបោះ​​ឆ្នោត​​​​

 

ព្រះសង្ឃនៅខេត្តចំនួន៣ មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បាននិមន្តទៅចុះឈ្មោះបោះឆ្នោត
ជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ក្នុងអំឡុងពេលចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតនេះ ។យោងតាមប្រភពនានា ដែលវិទ្យុសម្លេងព្រះសង្ឃឯករាជ្យទទួលបានក្រោយពេលធ្វើការសិក្សាស្រាវជ្រាវបានបង្ហាញថា
នៅក្នុងអំឡុងពេលចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតនេះ គឺមានវត្តមានព្រះសង្ឃដែលបាននិមន្តទៅចុះឈ្មោះបោះ
ឆ្នោត ជាបន្តបន្ទាប់នៅតាមឃុំសង្កាត់នានាពីមួយថ្ងៃទៅមួយថ្ងៃ ហើយឃុំសង្កាត់ខ្លះមានព្រះសង្ឃចាប់ពី ២ ទៅ ៥ អង្គ
ជាដើម ។បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវចំពោះខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរធម្មការនិងសាសនាបានបញ្ជាក់ថា នៅក្នុងខេត្តនេះមាន ២៤៦ វត្ត និងមានព្រះសង្ឃសរុបចំនួន ៣៦២៨ អង្គ ។ជាមួយគ្ននោះដែរលោក ប្រធានលេខាធិការដ្ឋាន គជប ខេត្តបានបញ្ជាក់ថា ព្រះសង្ឃដែលបាននិមន្តទៅចុះឈ្មោះបោះ
ឆ្នោត មានចំនួន ៤៣៤ អង្គ ។ប្រភពVIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា