ត្រឡប់ក្រោយ

តុលាការជាន់ខ្ពស់ច្រានចោលការសុំនៅក្រៅ​ឃុំ​លើ​មន្ត្រីសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប

 

តុលាការបានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់មន្ត្រីសង្គមស៊ីវិលនិងមន្ត្រី គ.ជ.ប ដោយសំអាងថា អ្នកទំាងនោះប្រព្រឹត្តបទឧក្រិដ្ឋ ខណៈការស៊ើបសួរមិនទាន់ពេញលេញនៅឡើយ។សាលាឧទ្ធរណ៍នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកសវនាកាលើមន្រ្តីសិទ្ធិមនុស្សអាដហុកទាំង៤រូប គឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ប៉ុន្តែបានសម្រេចបន្តឃុំខ្លួនបណ្តោះអាសន្ន ដើម្បីមានពេលស្វែងរកភស្ភុតាងដាក់បន្ទុកបន្ថែម។មេធាវីការពារក្តីឲ្យមន្ត្រីសិទ្ធិមនុស្សអាហុកនិងមន្ត្រី គ.ជ.ប បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីសវនាការនៅរសៀលថ្ងៃនេះថា សាលាឧទ្ធរណ៍បានរក្សាតម្កល់ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលើមន្ត្រីសិទ្ធិមនុស្ស៤រូប និងមន្ត្រី គ.ជ.ប មួយរូបដដែល ដោយថាសំណុំរឿងនោះជារឿងឧក្រិដ្ឋ ខណៈការស៊ើបសួរមិនទាន់ពេញលេញ៖ «ចៅក្រមគេបញ្ជាក់ថា គេតម្កល់ដីកាសម្រេចការពន្យារឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសាលាដំបូងទុកជាបានការ ដោយសារតែសំណុំរឿងនោះ វាជាសំណុំរឿងបទឧក្រិដ្ឋ ហើយការស៊ើបសួរមិនទាន់ពេញលេញ»។ ប្រភពVOD

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា