ភ្នំពេញ ៖ បន្ទាប់ពីមានការស្នើសុំពីអង្គការសង្គមស៊ីវិល និងគណបក្សប្រឆំាង ទៅកាន់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីបន្ថែម៣ថ្ងៃ នោះគ.ជ.ប បានសម្រេចបន្ថែមចំនួន១ថ្ងៃ សម្រាប់ការចុះឈ្មោះបោះឆ្នោតនៅទូទៅប្រទេស។ ប៉ុន្តែអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា គណបក្សនយោបាយ មិនអាចចាប់បង្ខំគ.ជ.ប ឲ្យបន្ថែមតាមអ្វីដែលខ្លួនចង់បាននោះទេ។ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹង តាមរយៈទូរស័ព្ទ នារសៀលថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ថា គោលជំហររបស់គណបក្សប្រជាជនកម្ពុជា ចង់ឲ្យពលរដ្ឋអញ្ជើញ ទៅចុះ ឈ្មោះបោះឆ្នោតតាមលទ្ធភាពដែលអាចធ្វើទៅបាន គឺតាមការប៉ាន់ស្មានរបស់ គ.ជ.ប មានចំនួន ប្រមាណ៩លាន៦សែននាក់។ ប្រភពដើមអម្ពិល