ភ្នំពេញ៖ លោក ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ពីមូល ហេតុជាច្រើនយ៉ាង ដែលប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត មិនគ្រប់ចំនួ នតាមការកំណត់របស់ គ.ជ.ប នៅក្នុងបញ្ជីបោះឆ្នោតថ្មី។ ក្នុងកិច្ចប្រជុំ បង្ហាញលទ្ធផលចុះឈ្មោះបោះឆ្នោត នៅ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ឯម សូផាត បានឲ្យ ដឹងថា ការចុះឈ្មោះមិនគ្រប់ចំនួនបណ្តាមកពី ប្រជាពលរដ្ឋមានអាសយដ្ឋាន ច្រើនកន្លែងធ្វើឲ្យអាជ្ញាធរ ស្រង់ឈ្មោះស្ទួនគ្នា , ប្រជាពលរដ្ឋចំណាកស្រុក ដែលចំណាកស្រុកនេះ មានពីរប្រភេទ គឺចំណាកស្រុកធ្វើការ នៅក្នុងប្រទេស និងក្រៅប្រទេស ដែលក្នុងប្រទេសពួកគេអាចចុះឈ្មោះបាន ប៉ុន្តែក្រៅប្រទេសមិនអាច ចុះឈ្មោះបានទេ។ប្រភពដើមអម្ពិល