ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានលើកឡើងថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ចោទគណបក្សប្រជាជនកម្ពុជាថា មានចៅហ្វាយនាយបរទេស នោះ គឺហួសសម័យកាល ព្រោះឥឡូវលោកចប់អស់ហើយ ចំពោះជីវិតនយោបាយរបស់គាត់ ហើយក៏មិនសង្ឃឹមនឹងជាប់ឆ្នោតដែរ។លោក សម រង្ស៊ី ផ្ដល់បទសម្ភាសន៍ ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ប្រជាពលរដ្ឋដែលស្រឡាញ់ទឹកដី ព្រួយបារម្ភពីការបាត់បង់ទឹកដី ត្រូវទៅចុះឈ្មោះឲ្យបានទាំងអស់គ្នា ដើម្បីជ្រើសរើសមេដឹកនាំថ្មី ដែលជាអ្នកស្រឡាញ់ជាតិ មិនជំពាក់គុណបរទេស។ លោកថា អ្នកដែលជំពាក់គុណបរទេសគឺ ខ្លាចបរទេសជានិច្ច ព្រោះបើគេបញ្ជាឲ្យបោះបង្គោលព្រំដែនកន្លែងណាត្រូវបោះតាមគេបញ្ជាជាដាច់ខាត។ប្រភពដើមអម្ពិល