ត្រឡប់ក្រោយ

ថ្ងៃបញ្ចប់ ចុះឈ្មោះបោះឆ្នោត នៅក្រុងប៉ោយប៉ែត គជប បន្ថែមម៉ាស៊ីន រហូតដល់ ១០គ្រឿង

 

បន្ទាយមានជ័យ៖ ចំនួនអ្នកមកចុះឈ្មោះបោះឆ្នោត នៅតែកើនឡើងជាលំដាប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ហើយដើម្បីពន្លឿន ឲ្យប្រតិបត្តិការចុះឈ្មោះបានលឿន ក្រុមការងារ គជប នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបន្ថែម អ្នកកត់ត្រា និងម៉ាស៊ីនកុំព្យូទ័ររហូតដល់១០គ្រឿង ដើម្បីធ្វើយ៉ាងណាឲ្យ ការចុះឈ្មោះនេះបានរលូន និងទាន់សភាពការណ៍។ យោងរបាយការណ៍របស់ គជប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានពលរដ្ឋ ចំនួន៣៣១០៩នាក់ នៅក្រុងប៉ោយប៉ែត បានមកចុះឈ្មោះបោះឆ្នោត។ ដោយឡែកសម្រាប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គជប បានទុកពេលមួយថ្ងៃ ដល់អ្នកដែលមិនទាន់បានចុះឈ្មោះ បោះឆ្នោតអោយមកចុះឈ្មោះគ្រប់ៗ។  គេសង្គេតឃើញថា ថ្ងៃចុងក្រោយនេះ អ្នកមកចុះឈ្មោះបោះឆ្នោត គឺភាគច្រើនជាបុគ្គលិក តាមក្រុមហ៊ុន បុក្គលិកកាស៊ីណូ អាជីវករ ផ្សារខ្មែរ ផ្សារថៃ  ព្រោះពលរដ្ឋទាំងនេះ គាត់រវល់និងមមាញឹកជាមួយការងារនិងការលក់ដូរ ទើបយឺតជាងគេ។ប្រភពដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា