ត្រឡប់ក្រោយ

គ.ជ.បបិទបញ្ចប់ ការចុះឈ្មោះបោះឆ្នោត ខណៈតាមការប៉ាន់ស្មាន ពលរដ្ឋចុះឈ្មោះប្រមាណជា ៨លាននាក់

 

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងថា គ.ជ.ប បានបិទបញ្ចប់នៃការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ នៅម៉ោងប្រមាណជា៥និង៣០នាទីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយលទ្ធផលបានបង្ហាញថា តាមការប៉ាន់ស្មាន មានពលរដ្ឋប្រមាណជា៨លាននាក់ ស្មើនឹង៨៣ភាគរយ ។ លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រលប់ថ្ងៃទី៣០ វិច្ឆិកា ថាទៀតថា ដោយសារតែចំនួនប្រជាពលរដ្ឋមកជាបន្តបន្ទាប់ និងមានសំណូមពរពីពួកគាត់ផងនោះ គ.ជ.ប បានសម្រេចបន្តការចុះឈ្មោះបោះឆ្នោតរហូតមកដល់ម៉ោងប្រមាណជា១២យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ លោកថា  ចំនួនតួរលេខពិតប្រាកដនៃការចុះឈ្មោះបោះឆ្នោតមិនទាន់ដឹងទេ ដោយសារការិយាល័យចុះឈ្មោះបោះឆ្នោតនៅតាមបណ្តាខេត្ត-ក្រុងខ្លះមិនទាន់បញ្ជូនមក។ ម្យ៉ាងទៀតការបន្ថែម១ថ្ងៃនេះ គឺមិនទាន់បានបូកសរុបនៅឡើយ។ប្រភពដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា