ត្រឡប់ក្រោយ

ពលរដ្ឋ​ជិត​២០%​នៅ​ខេត្ត​សៀមរាប​និង​ខេត្ត​ព្រះវិហារ​នៅ​តែ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត

 

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា រហូត​ដល់​ម៉ោង ៣​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែ​សីហា បើ​ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​បន្ថែម​មួយ​ថ្ងៃ​ទៀត ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ថ្មី​មក​ចុះ​ឈ្មោះ​ក៏ដោយ ក៏​ចំនួន​អ្នក​មក​ចុះ​ឈ្មោះ​ពេល​នេះ គឺ​បាន​តែ ៨២% នៃ​ចំនួន​អ្នក​ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​ប៉ុណ្ណោះ។មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប យល់​ថា ការ​បាត់​ចំនួន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​មិន​មក​ចុះ​ឈ្មោះ​បោះឆ្នោត ដោយសារ​តែ​មូលហេតុ​ច្រើន​យ៉ាង អាច​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស និង​ខ្លះ​ទៀត​ខ្វះ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​ខ្លួន ជាដើម។ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​លាងដៃ ចម្ងាយ​ប្រមាណ​ជិត ២០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា គ.ជ.ប បាន​បន្ថែម​មួយ​ថ្ងៃ​សម្រាប់​ឲ្យ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​បន្ត​ទៀត​ក៏ដោយ ក៏​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​ក្នុង​ឃុំ​របស់​គេ មិន​សូវ​មាន​មនុស្ស​ចេញ​ចូល​មក​ចុះ​ឈ្មោះ​ទេ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​វិច្ឆិកា។ប្រភពRFA

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា