ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ០១ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសសាលក្រមផ្តន្ទាទោស លោក ស៊ុត ឌីណា អតីតឯក អគ្គរាជទូតខ្មែរ ប្រចាំនៅកូរ៉េខាងត្បូង ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ។ សាលក្រមនេះ ប្រកាសដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយពុំមានអាន សំអាងហេតុ ទេ ។ប្រភពដើមអម្ពិល