ត្រឡប់ក្រោយ

លោ​ក​ ​ហ៊ុ​ន​ ​សែ​ន​ ​អះ​អា​​ងថា​ ​លោ​​ក​ច្បា​ស់​រឿង​ផែ​ន​ទី​ទើ​បហ៊ា​​ន​ឯក​​ភា​ព​ជា​មួ​យ​វៀត​ណា​ម​ ​​កុំ​ប្រើ​ភា​ព​ល្ង​ង់​ខ្លៅ​រិះ​គ​ន់​ទាំ​ង​មិ​ន​ដឹ​ង ​​​

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា លោកមិនមែនចេះតែព្រមព្រៀង ឬក៏ឯកភាពគ្នាដោយការមិនយល់ពីរឿង
ខុសឬ ត្រូវនោះទេ ។ ប៉ុន្តែអ្វីដែលលោកធ្វើនេះ គឺដោយសារតែលោកច្បាស់លាស់ មិនដូចអ្នករិះគន់មួយចំនួនមិនយល់
តែប្រឹងរិះគន់។លោក ហ៊ុន សែន បានសរសេរសារដោយចំអកដាក់អ្នករិះគន់កាលពីយប់ថ្ងៃទី៣០វិច្ឆិកាថា បើអស់លោកមិនយល់ពីបញ្ហាផែនទីនេះ គួររៀនសូត្រ ឬក៏ស្វែងយល់បន្ថែមទើបជាការល្អជៀសវាងការលើកយោបល់ដោយឆោតល្ងង់ឬបង្កជាជម្លោះឡើង ។ លោកបន្តថា មាត្រា២នៃរដ្ឋធម្មនុញមិនត្រូវបានកែប្រែនោះទេ ព្រោះយើងនៅតែប្រើប្រាស់ផែនទីបោនខ្នាត១លើ១០០ពាន់ដដែល ។ ចំណែកការផ្ទេរផែនទីឬចម្លងផែនទី ឬពង្រីកផែនទីពីខ្នាត១លើ១០០ពាន់មក១លើ៥០ពាន់វិញនេះជាបញ្ហាបច្ចេកទេសសម្រួលឱ្យការវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ ។ ក្នុង
ករណីសង្ស័យឬមិនច្បាស់ឬបកស្រាយខុស គ្នាត្រូវវិលទៅយកផែនទីខ្នាត១លើ១០០ពាន់វិញ ។ប្រភពVIM

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា